ថ្ងៃព្រហស្បត្ត៏ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៣:៤៨
ខេត្តកំពង់ស្ពឺ ៖ សិស្សវិទ្យាល័យចំបក់ម្នាក់ស្លាប់ភ្លាមៗ និងមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូមួយគ្រឿង ក៏ត្រូវរថយន្តបើកលឿនមកបុកពីក្រោយអូសចម្ងាយជិត៣០ម៉ែត្រ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៦ កក្កដា ២០១៥ នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ០៤ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា យុវសិស្សដែលស្លាប់ឈ្មោះសេង ឆេង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យចំបក់ មានទីលំនៅក្នុងភូមិស្រង់ទឹក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះប៉ែន សុឃា អាយុ១៨ឆ្នាំ រៀនជាមួយគ្នា ជិះម៉ូតូ១គ្រឿងធុនC125 ស៊េរី២០០៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1F-9945 ។ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3C-4700 អ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីកើតទៅលិច ដោយបបួលគ្នាជិះទៅផ្សារកំពង់ស្ពឺ លុះជិតមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តខាងលើបើកបុកពីក្រោយអូសជិត៣០ម៉ែត្រនិងកិនបែកក្បាលអ្នកឌុបតែម្តង ។

ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត ៖ sin sisamuth karaoke

No comments:
Post a Comment