ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ០៩:៣៣
រាជធានីភ្នំពេញ ៖ បុរស២នាក់ដេកស្លាប់រដូករណែលនៅលើផ្លូវ បន្ទាប់ពីចេញពីធ្វើការជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកត្រី និងគ្រឿងសមុទ្របុកពេញទំហឹង បណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យរន្ធត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ កក្កដា នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២៥៩ មុខវិទ្យាស្ថានស៊ីតិច ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីមិត្តភក្តិបុរសរងគ្រោះដែលស្លាប់បានប្រាប់ថា មុនកើតហេតុ បុរសរងគ្រោះចេញពីធ្វើការសំណង់ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1G-0793 ឌុបគ្នាធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបុររសទាំង២នាក់ បានបត់ឆ្វេងឆ្លងចូលផ្លូវលេខ២៥៩ ក៏ត្រូវរថយន្កកូរ៉េដឹកត្រី និងគ្រឿងសមុទ្រ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-0593 បើកពីលិចទៅកើតបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន បានបុកចំពាក់កណ្តាលម៉ូតូបុរសរងគ្រោះអូសជាង១០ម៉ែត្រជាប់ពីមុខរថយន្ត ចំណែកអ្នកជិះម៉ូតូដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំង២នាក់ ។ ភ្លាមៗនោះ អ្នកបើករថយន្ត ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ងកិច្ច ។
នៅក្នុងខ្លួនសពបុរសទាំង២នាក់ គេរកឃើញអត្តសញ្ញាណមួយសន្លឹក ឈ្មោះ កែ គីរី អាយុ៣៦ឆ្នាំ មានស្រុកកំណើតខេត្តភូមិកោះអណ្តែត ជុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៏សាត់ និងកាតគ្រីម៉ូតូមួយសន្លឹកទៀត ឈ្មោះ ឈូក ឈៀង មានស្រុកកំណើតនៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រោយកើតហេតុ រថយន្តនិងម៉ូតូ ត្រូវសម្ថកិច្ចធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ជើងគោក រង់ចាំដោះស្រាយតាមច្បាប់ ។
ចំណែកសពបុរសទាំង២នាក់ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តអង្គត់បុរី ហៅវត្តទឹកថ្លា រង់ចាំទាក់ទងទៅសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងលោក សុីន សុីសាមុត ៖ sin sisamuth karaoke


No comments:
Post a Comment